Khmer
ចូរកូនៗកត់ចំណុចសំខាន់ខាងក្រោមចូលក្នុងសៀវភៅសរសេររបស់កូន។
ក. ពន្យល់ពាក្យ
អាជីព (ន) ការប្រកបរបរចិញ្ចឹមជីវិត។
អភិវឌ្ឍ (កិ) ចម្រើនក្រៃលែង។
(ន) សេចក្ដីចម្រើនក្រៃលែង ។
សេដ្ឋកិច្ច ( ន) កិច្ចការប្រសើរបំផុត មុខរបរដ៏ឧត្ដម មុខរបរដែលមានប្រយោជន៍សំខាន់ក្នុងប្រទេសនីមួយៗ។
ថែរក្សា (កិ) មើលថែទាំ ។
ខ. បដិសព្ទ
ខុស # ត្រូវ
ធូរធារ # ខ្វះខាត
គ. វេវចនសព្ទនឹងពាក្យ ៉ ឲ្យ ៉
ឲ្យ ជូន ផ្ដល់ ប្រគេន ថ្វាយ
ង. សទិសសព្ទនឹងពាក្យ ៉ សុខ ៉
សុខ (គុ) ដែលសប្បាយ ងាយ ស្រណុក ។
សុក្រ (ន) ឈ្មោះថ្ងៃទី៦ ( ថ្ងៃសុក្រ)។
សុក (ន) ស្រោមស្រោបកូនក្នុងផ្ទៃ ។